តើ​អ្នក​ធ្លាប់​បាន​ដឹង​ថា​អ្វី​ជា​មូលហេតុ​ដែល​គេដំឡើង​ម៉ាស៊ីនត្រជាក់​នៅ​លើ​ទីតាំង​​ខ្ពស់នៃ​ជញ្ជាំងទេ​​?

ចំណេះដឹង​ទូទៅ​: តើ​អ្នក​ធ្លាប់​បាន​ដឹង​ថា​អ្វី​ជា​មូលហេតុ​ដែល​គេដំឡើង​ម៉ាស៊ីនត្រជាក់​នៅ​លើ​ទីតាំង​​ខ្ពស់នៃ​ជញ្ជាំងទេ​​?

ដូច​​​ដែល​យើង​ទាំង​អស់​គ្នា​មើល​ឃើញ​ថា​ម៉ាស៊ីនត្រជាក់​ទាំង​អស់​ត្រូវ​បាន​ដំឡើង​នៅ​លើ​ទីតាំង​ខ្ពស់​នៅ​លើ​ជញ្ជាំង​ប៉ុន្តែ​យើង​មិន​ដែល​បាន​ឃើញ​វិស្វករ​​ដំឡើង​វា​នៅ​​ទីតាំង​ដែល​ទាប​នៅ​លើ​ជញ្ជាំង​ទេ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​អំពី​រឿង​នេះ​ទេ​?

ជា​ការពិត​វា​មាន​ហេតុ​ផល​និង​វិធាន​នៃ​វិទ្យា​សា​ស្រ្ត​ដែល​យើង​​ត្រូវអនុវត្ត​តាម​រូបមន្ត។
ហេតុផល​ដែលវិស្វករ​ដំឡើង​ម៉ាស៊ីនត្រជាក់​នៅ​លើ​ទីតាំង​ខ្ពស់​គឺ​ថា​បើ​យោង​ទៅ​តាម​វិធាន​នៃ​រូបវិទ្យា​គឺ​ថា​ខ្យល់​ក្តៅ​ត្រូវ​អ​ណ្តែ​ត​ទៅ​ទីតាំង​ខ្ពស់​ខណៈ​ពេល​ដែល​ខ្យល់​ត្រជាក់​វា​នឹង​ធ្លាក់​ចុះ​ទៅ​កន្លែង​ទាប​។ ដូច​​​ដែល​យើង​បាន​ដឹង​ថា​ការ​ដំណើរការ​របស់​ម៉ាស៊ីនត្រជាក់​គឺ​វាត្រូវ​​ស្រូប​យក​ខ្យល់​ក្តៅ​ដែល​មាន​នៅ​ក្នុង​បន្ទប់​និង​បម្លែង​វា​ទៅ​ជា​ខ្យល់​ត្រជាក់​ហើយ​បន្ទាប់​មក​បាន​ជំរុញ​ឱ្យ​ខ្យល់​ត្រជាក់​នេះ​ចូល​ទៅ​ក្នុង​បន្ទប់​។ ដូច្នេះ​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​ម៉ាស៊ីនត្រជាក់​​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធិ​ភាព​គឺ​យើងត្រូវ​​​ដំឡើង​វា​នៅ​លើ​ទីតាំង​ខ្ពស់​នៃ​ជញ្ជាំង​នៅ​ក្នុង​បន្ទប់​ដូច្នេះ​ម៉ាស៊ីនត្រជាក់​អាច​ស្រូប​យក​ខ្យល់​ក្តៅ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​បន្ទប់​ដើម្បី​រក្សា​សី​តុ​ណ្ហា​ភាព​នៅ​ក្នុង​​បន្ទប់អោយ​ត្រជាក់​។

វា​គឺ​គ្រាន់​តែ​ជា​ចំ​នេះ​ដឹង​ដ៏​សាមញ្ញ​មួយ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ដល់​អ្នក​ទាំងអស់​គ្នា​ហើយ​សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​អ្នក​ទាំងអស់គ្នា​។

បើ​សិន​ជា​អ្នក​គិត​ថា​អត្ថបទ​នេះ​គឺ​មាន​ប្រយោជន៍​សូម​ចែករំលែក​វា​ទៅ​ឱ្យ​មិត្ត​ភក្តិ​របស់​អ្នក​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា Facebook​, Google + +​, Twitter ជាដើម។

អត្ថបទ​ដោយ​: វីណេ


how-to-install-air-conditioning


តើ​អ្នក​ធ្លាប់​បាន​ដឹង​ថា​អ្វី​ជា​មូលហេតុ​ដែល​គេដំឡើង​ម៉ាស៊ីនត្រជាក់​នៅ​លើ​ទីតាំង​​ខ្ពស់នៃ​ជញ្ជាំងទេ​​? តើ​អ្នក​ធ្លាប់​បាន​ដឹង​ថា​អ្វី​ជា​មូលហេតុ​ដែល​គេដំឡើង​ម៉ាស៊ីនត្រជាក់​នៅ​លើ​ទីតាំង​​ខ្ពស់នៃ​ជញ្ជាំងទេ​​? Reviewed by Unknown on 1:30:00 AM Rating: 5

No comments:

Thank for comment