ខេត្តស្វាយរៀង ៖ បុរសម្នាក់វ័យ២២ឆ្នាំបានគិតខ្លីលេបថ្នាំសម្លាប់ខ្លួនស្លាប់គួរឲ្យសង្វេគ ព្រោះតូចចិត្តសង្សារទៅរៀបការជាមួយប្រុសផ្សេងចោលរូបគេ ហើយមុននឹងលេបថ្នាំសម្លាប់ខ្លួន យុវជនរងគ្រោះបានសរសេរសំបុត្រមួយច្បាប់ផ្ញើទុកឲ្យនារីជាសង្សារថា «ពេលអូនរៀបការរួច មកធ្វើបុណ្យឲ្យបងផង ចាំជួបគ្នាជាតិក្រោយ»។
យុវជនរងគ្រោះបានលេបថ្នាំសម្លាប់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ មេសា ២០១៥ នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ហើយបានស្លាប់នៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាតនៅមន្ទីរពេទ្យខេត្ត។ បើតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយទាបបានឲ្យដឹងថា បុរសគិតខ្លីឈ្មោះជា សុភាន់ អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថា បុរសនេះធ្លាប់បានរៀបការមានប្រពន្ធម្តងរួចមកហើយ ក៏ប៉ុន្តែមិនដឹងជាមានរឿងអ្វីទាស់ទែងជាមួយប្រពន្ធទេ រៀបការមិនទាន់បានប៉ុន្មានខែផងស្រាប់តែស្ត្រីជាប្រពន្ធចុះចោលផ្ទះ ហើយទៅរស់នៅជាមួយឪពុកម្តាយវិញអស់រយៈជិត៣ខែមកហើយ។
បើតាមពាក្យចចាមអារាមឲ្យដឹងថា មុនពេលបុរសគិតខ្លីនេះរៀបការ គឺបានស្រឡាញ់ជាមួយនារីម្នាក់ឈ្មោះស្រីលក្ខ័ ពេលទៅឃ្វាលក្របី ហើយបានជួបគ្នាក្នុងឆ្នាំ២០១២ កាលណោះស្រីលក្ខ័ មិនបានដឹងខ្លួនទេ ហើយម្យ៉ាងនាងក៏នៅក្មេងបុរសគិតខ្លីក៏នៅក្មេង ហើយពួកគេទាក់ទងគ្នាធ្វើត្រឹមបងធម៌ប៉ុណ្ណោះ។
ប្រភពដ៏ដែលបន្តទៀតថា ក្រោយមកជនគិតខ្លីបានរៀបការជាមួយនារីផ្សេង ក៏ប៉ុន្តែហាក់បីដូចជាមិនសូវចុះសម្រុងនឹងគ្នាទេ គឺទំនងជាការរៀបការគ្រាន់តែបំពេញមុខម្តាយឪពុក ការពិតរូបគេនៅស្រឡាញ់ស្រីលក្ខ័ ហើយបានស្កាត់ជួបជាមួយស្រីលក្ខ័ជាញឹកញាប់រហូតប្រពន្ធដឹងក៏ចុះចោលត្រឡប់ទៅរស់នៅផ្ទះឪពុកម្តាយគេវិញ មកដល់ពេលនេះជិត៣ខែមកហើយ ក៏ប៉ុន្តែស្រីលក្ខ័ មានបុរសស្រឡាញ់ច្រើនដោយនាងមានសម្រស់ស្អាត ហើយក៏មានបុរសម្នាក់ចូលដណ្តឹងនិងរៀបការកាលពីថ្ងៃទី២៤ មេសា ២០១៥កន្លងទៅ ទើបបុរសខាងលើគិតខ្លីលេបថ្នាំសម្លាប់ខ្លួនតែម្តង៕
បុរសម្នាក់លេបថ្នាំសម្លាប់ខ្លួនព្រោះតូចចិត្តសង្សាររៀបការជាមួយប្រុសផ្សេង
Reviewed by Unknown
on
8:31:00 AM
Rating:
No comments:
Thank for comment