តើអ្នកធ្លាប់បានដឹងអំពីមូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រមានពណ៌ខៀវពណ៌ដែរទេ?

ចំណេះដឹងទូទៅ
តើអ្នកធ្លាប់បានទៅលេងសមុទ្រទេ? ហើយតើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលបានទៅដល់ទីនោះ។ មនុស្សភាគច្រើនពួកគេចង់រីករាយជាមួយនឹងថ្ងៃឈប់សម្រាករបស់ពួកគេជាមួួយគ្រួសាររឺមិត្តភក្តិនៅសមុទ្រ។ សម្រាប់ខ្ញុំខ្ញុំស្រឡាញ់ទិដ្ឋភាពនិងពណ៌នៃសមុទ្រ។ ហើយបន្ទាប់មកខ្ញុំបានចាប់ផ្តើមការងឿងឆ្ងល់ចង់ដឹងរឿងមួយអំពីសមុទ្រថាហេតុអ្វីបានជាវាមានពណ៌ខៀវ?

សំណួរគឺថាតើអ្នកធ្លាប់បានដឹងអំពីមូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រមានពណ៌ខៀវពណ៌ដែរទេ?
តើអ្នចង់ដឹងចម្លើយនៃសំនួរនេះទេ? ទស្សនៈវិស័យផ្នែកវិទ្យាសាស្រ្តខាងក្រោមពណ៌នាអំពីហេតុផលជាច្រើននៃសំណួរនេះ?

ហេតុផលទីមួយគឺថាសមុទ្រវាស្រូបយកពណ៌ក្រហមដែលមាននៅក្នុងពន្លឺខ្លាំងជាងស្រូបពណ៌ខៀវដូច្នេះវាដូចជាតម្រងដែលយកចេញតែពណ៌ក្រហមនិងពណ៌ផ្សេងទៀតនៅក្នុងពន្លឺហើយបន្សល់ទុកពតែពណ៌ខៀវដែលឆ្លុះចាំងមកភ្នែករបស់យើង។
  ការយល់ឃើញមួយទៀតគឺថាសមុទ្រពិតជាមានទំហំធំមហាសាលដូច្នេះគេចាត់ទុកវាដូចជាកញ្ចក់ដែលឆ្លុះទៅនឹងមានផ្ទៃមេឃពណ៌ខៀវដូច្នេះពណ៌របស់ផ្ទៃមេឃពណ៌ខៀវនេះក៏ជាមូលហេតុដែលបណ្តាលអោយសមុទ្រមានពណ៌ខៀវ។

ប្រភពរូបភាព : Google.inc
អត្ថបទដោយ​ : វីណេ
តើអ្នកធ្លាប់បានដឹងអំពីមូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រមានពណ៌ខៀវពណ៌ដែរទេ? តើអ្នកធ្លាប់បានដឹងអំពីមូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រមានពណ៌ខៀវពណ៌ដែរទេ? Reviewed by Unknown on 11:18:00 AM Rating: 5

No comments:

Thank for comment